ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីម្នាក់ទៀតជាជនជាតិឥណ្ឌូនេស៊ីទើបធ្វើដំណើរមកពីប្រទេសហ្វីលីពីននិងមិនមានករណីជាសះស្បើយនោះទេ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦៥នាក់ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន៤៤៣នាក់និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២នាក់៕