ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការកោតសរសើរដល់កម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដែលបានប្រឹងប្រែងអនុវត្តបានល្អប្រសើររាល់បទ បញ្ជារបស់ថ្នាក់ដឹកនាំដែលបានដាក់ជូនកន្លងមក ពិសេសបានចូលរួមយ៉ាងសកម្មសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់អនុវត្តតាមក្រសួងសុខាភិបាលក្នុងការ ចូលរួមទប់ស្កាត់ពលករឆ្លង ដែនពីថៃដើម្បីទប់ស្កាត់ការរីករាលដាលនៅជំងឺកូវីដ-១៩ ចូលក្នុងទឹកដីកម្ពុជាកន្លងមកបានដោយជោគជ័យគួរជាទីមោទន:។
ប្រសាសន៍កោតសរសើរនេះក្នុងឱកាសឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានដឹកនាំក្រុមការងារចុះបំពេញការងារក្នុងទិសបាត់ដំបង និងប៉ៃលិននៅទីបញ្ជាការកងការពារព្រំដែនលេខ៥០៤ យោធភូមិ ភាគទី៥ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១៕