ក្នុងខែមករាកន្លងទៅ កម្ពុជានាំចេញអង្ករបានជាង ៣ម៉ឺនតោន ធ្លាក់ចុះ៣២%

0
8

ភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងកសិកម្មបានឲ្យដឹងថា ក្នុងខែមករាឆ្នាំ២០២១ កម្ពុជានាំចេញអង្ករជាង៣ម៉ឺនតោន ថយចុះជាង៣២% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០។

យោងតាមលិខិតរបស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា ការនាំចេញអង្ករគ្រប់ប្រភេទរបស់កម្ពុជា ក្នុងខែដំបូង ឆ្នាំ២០២១ ទៅកាន់ទិសដៅ២៨ប្រទេស សម្រេចបាន ៣៤ ២៧៣ តោន ថយចុះ ១៦ ១៧៧តោន (ស្មើនឹង ៣២.០៧ភាគរយ) បើប្រៀបធៀបនឹងខែដំបូងដូចគ្នា ឆ្នាំ២០២០។

ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសចិន នៅតែបន្តឈរលំដាប់ទី១ ដោយកាន់កាប់ចំណែកទីផ្សារចំនួន ១៦ ១៦៣តោន, ប្រទេសបារាំង ឈរនៅលំដាប់ទី២ មានបរិមាណ ៣ ៧២៣តោន, ប្រទេសហ្គាបុង ឈរនៅលំដាប់ទី៣ មានចំនួន ៣ ៥៧០តោន។ ចំពោះបរិមាណអង្ករ ដែលបាននាំចេញក្នុងខែមករា សរុបជាង ៣៤ ២៧៣ តោន ក្នុងនោះមានជាង ៨៧.៦៣% ជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទ។

សូមជម្រាបផងដែរថា នៅឆ្នាំ២០២០កម្ពុជា បាននាំចេញអង្ករជិត៧០ម៉ឺនតោនទៅកាន់ទីផ្សារ៦០ប្រទេស នៅលើពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here