ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលជាង ៥ម៉ឺនដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ នៅខែមករា ឆ្នាំ២០២១នេះ ដែលចំណូលនេះធ្លាក់ចុះជាង ៩៩ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះបានឲ្យដឹងថា ខែមករា ឆ្នាំ២០២១នេះ រមណីដ្ឋានអង្គរទទួលបានភ្ញៀវទេសចរបរទេសជាង ១ ២១៣នាក់ ធ្លាក់ចុះជាង ៩៩ភាគរយ។
សម្រាប់ថវិកា ដែលបានពីលក់បណ្ណចូលទស្សនាអង្គរ រយៈពេល១ខែមកនេះ ត្រូវបានរំលែកចំនួន ២ ៤២៦ដុល្លារ ដើម្បីឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា៕