កម្ពុជាស្នើសុំជំនួយវ៉ាក់សាំងកូវីដ១៩ពីបារាំង ឥណ្ឌា អឺរ៉ុបនិងត្រៀមបញ្ជាទិញពីអង់គ្លេស និងចិនបន្ថែមទៀត

0
11

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវដល់ស ហគមន៍អឺរ៉ុប បារាំង និងឥណ្ឌា ជួយផ្តល់ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ១៩មកកម្ពុជា ខណៈកម្ពុជាកំពុងត្រៀម បញ្ជាទិញវ៉ាក់សាំងកូវីដ១៩ពីប្រទេសអង់គ្លេស និងចិនបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រ ប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្ត ទៅនៅខ ណ្ឌ ជ្រោយចង្វារាជធានីភ្នំពេញនៅថ្ងៃទី ១ខែកុម្ភៈឆ្នាំ២០២១ថា ចិនបាន ផ្តល់មក កម្ពុជា១លានដូស ដែលនឹងមកដល់កម្ពុជានៅក្នុងខែកុម្ភៈនេះ ដែលជើងទី១ នឹងមកចំនួន៦០ម៉ឺនដូស បន្ទាប់មកពីបំពេញបន្ថែម។ កម្ពុជាក៏បានទទួលវ៉ា ក់សាំងការ ពារជំងឺកូវីដ១៩ពីកូវ៉ាក់ដែលជារបស់អង្គការសុខភាពពិភពលោក ចំនួន៧លានដូស បន្ថែម លើនោះបានទិញតាមរយៈកូវ៉ាក់ចំនួន១លានដូសបន្ថែមទៀត។ អីចឹងសរុ បបានចំនួន៩ លានដូស។

សម្តេចបញ្ជាក់ថាពិតមែនតែវ៉ាក់សាំងមិនទាន់ទទួលមកដល់ដៃ ប៉ុន្តែគម្រោងមាន ដោយថ្ងៃទី១កុម្ភៈនេះនឹងមានការប្រកាសពីជំនួយពីប្រទេសអូស្ត្រលីចំនួន៣លានដូសបន្ទាប់ពីការជួបគ្នារវាងឯកឧត្តមឧបកនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ចនិង ហិរញ្ញវត្ថុជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ។

សម្តេចបន្តថាប្រទេសអូស្ត្រាលីសម្រេចផ្តល់ថវិកាចំនួន២៨លានដុល្លារអាមេរិកមកកម្ពុជាសម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ តាមរយៈគំនិតផ្តួចផ្តើមទទួលបា នវ៉ាក់សាំ ងកូវីដ១៩ ដោយកញ្ចប់ថវិកាដំបូងនឹងជួន មកកម្ពុជានៅពាក់កណ្តាលឆ្នាំ២០២១នេះ។ ជំនួយឥតសំណ ងរបស់អូស្ត្រាលីនេះនឹងផ្តល់វ៉ាក់សាំងចាក់លើមនុស្សចំនួន១លាន៥សែននាក់ ដែលស្មើ៣លានដូស។

ជាមួយគ្នានោះដែរសម្តេចក៏បានលើកឡើងបូកសរុបទាំងការបញ្ជាទិញ និងការផ្តល់ ជំនួយនេះសរុបកម្ពុជាមានចំនួន១១លានដូសហើយ ដូច្នេះនៅសល់ចំនួន ៩លានដូសទៀត។

ចំពោះការខ្វះវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះដែរសម្តេចបញ្ជាក់ថា៖«ខ្ញុំបានសរសេលិខិតទៅនាយករដ្ឋមន្ត្រីប្រទេសចិនដើម្បីសំណូមពរបន្ថែម និងសរសេលិខិតទៅនាយករដ្ឋមន្ត្រី ឥណ្ឌាផងដែរដើម្បីសុំឲ្យជួយផ្តល់ ប៉ុន្តែមិនទាន់ដឹងគាត់ឆ្លើយយ៉ាងណាទេ»។

សម្តេចក៏បានលើកឡើងថាសម្តេចបានគិតគូររួចហើយក្នុងការបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ពីប្រទេសអង់គ្លេស ប៉ុន្តែសម្តេចបានទទួល មានព័ត៌មានខ្លះថា ខាងស្នងការសហគមន៍ អឺរ៉ុបហាមការ នាំវ៉ាក់សាំងចេញ បើមានបារ៉ាស់មែនជាចំណុ ចមិនសមស្របនោះទេពីព្រោះប្រទេសលើពិភព លោកចាត់ទុកវ៉ាក់សាំងជាទំនិញរួម បើអឺរ៉ុប ត្រូវការតែឯងនឹងស្លាប់គេអស់ហើយ។ តែសម្តេចសង្ឃឹម ថាឯកអគ្គរដ្ឋទូ តអឺរ៉ុប នឹងបញ្ជូន សារក្នុងនាមប្រទេសក្រី ក្រទៅជូន សហភាពអឺរ៉ុបកុំឲ្យមាន ការហាមឃាត់ នាំវ៉ាក់សាំងចេញ។

ជាមួយគ្នានោះដែរសម្តេចក៏បានលើកឡើងថាពីមូលហេតុដែលស្នើទិញវ៉ាក់សាំងពីប្រទេសអង់គ្លេសថាវ៉ាក់សាំងនេះស្ថិតក្នុងសីតុណ្ហភាពរបស់ចិនដែរ ពី២ដល់៨អង្សារលើ សូន្យក្នុង ការរក្សា ហើយតម្លៃវាមានចំនួ ន៤ទៅ៥ដុល្លារប៉ុណ្ណោះក្នុង១ដូស។ ផ្ទុយទៅវិញវ៉ាក់សាំង ប្រទេ សចិនមានតម្លៃ២០ដុល្លារ ក្នុងមួយដូស។

សម្តេចក៏បានឲ្យដឹងថាសម្តេចនឹងបញ្ជាទិញវ៉ាក់សាំងបន្ថែមពីប្រទេសចិនក្នុងករណីដែលតម្លៃទាប។
សម្តេចតេជោបានគូសបញ្ជាក់ថា៖«អីចឹងវ៉ាក់សាំងមានប្រភពពីប្រទេសចិន អង់គ្លេស បើទោះបីជាទិញពីអង់គ្លេសផ្ទាល់ក្នុងតម្លៃនេះក៏យើងអាចមានលទ្ធភាព ។អីញ្ចឹងយើងត្រូវត្រៀម បំម្រុុង២០លានដូស ដែលកាលពីមុនត្រៀម២៦លានដូស សម្រាប់ចាក់លើមនុស្ស ១៣លាន នាក់ ក៏ប៉ុន្តែឥឡូវនេះដោយសារមានការកាត់បន្ថយនោះយើងត្រូវការ២០លានដូស ស្មើ១០ លាននាក់សម្រាប់ចាក់»។

តាមរយៈឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាសម្តេចតេជោក៏បានអំពាវនាវដល់ដល់សហភាពអឺរ៉ុបបើមានលទ្ធផលសូមជួយផ្តល់ជំនួសវ៉ាក់សាំងការពារជំងឺកូវីដ១៩មកដល់កម្ពុជាផង ។

សម្តេចបញ្ជាក់ថា៖«សួមលោកជំទាវឯកអគ្គរដ្ឋទូតបារាំងសូមប្រាប់ឯកឧត្តមប្រធានាធិបតី បារាំង ម៉ាក្រុងថា កម្ពុជាក៏ត្រូវការជំនួសសប្បុរសពីបារាំងដែរ ដោយកុំមើលឃើញថាកម្ពុជា ត្រូវការតែចិននោះ គឺមិនទេ។ កម្ពុជាត្រូវការទាំងអស់ មិនថាតែចិននោះទេ គឺកម្ពុជាមើលគ្រប់ ជ្រុងទាំងអស់ បានសេចក្តីថាមើលជុំវិញខ្លួន»។

សម្តេចក៏បានលើកឡើងថាកម្ពុជាស្វាគមន៍និងទទួលយកវ៉ាក់សាំងពីបណ្តាប្រទេសទាំងអស់ ប៉ុន្តែវ៉ាក់សាំងរបស់អាមេរិកដែលមានសីតុណ្ហភាព៧៩អង្សាក្រោមសូន្យ កម្ពុជាមិន អាចប្រើប្រាស់បានទេ។ អីចឹងបើសហរដ្ឋអាមេរិកចង់ឲ្យកម្ពុជាទាន់តែផ្តល់ជាថវិកាដូចប្រទេសអូស្ត្រាលីឲ្យអីចឹងគឺយើងទទួលទាំងអស់។កម្ពុជាទទួលទាំងអស់ហើយវ៉ាក់សាំងរបស់ប្រទេសណាមកដល់កម្ពុជាមុន នោះកម្ពុជា នឹងចាក់វ៉ាក់សាំងនោះមុនដែលជាគោលនយោបាយទទួលយកវ៉ាក់សាំងរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here