ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និង ឧត្តមសេនីយ៍ឯក យឹម លាង អញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងារ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ខេត្តជាប់ដែនសមុទ្រ

0
18

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ រង នគរបាល ជាតិ និង ជា ប្រធាន នាយកដ្ឋាន កណ្តាល សន្តិសុខ និង ឧត្តមសេនីយ៍ឯក យឹម លាង តំណាងនាយឧត្តមសេនីយ៍ សន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ នៅទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម តាមបណ្តា ខេត្តជាប់ដែនសមុទ្រ។

បន្ទាប់ពី ក្រុមការងារ នាយកដ្ឋាន ជំនាញទាំង១២ បានឡើងរាយការណ៍ជូនអង្គពិធីរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង បានកត់សម្គាល់ឃើញថា នៅមានចំណុច កង្វះខាតមួយចំនួន ដែលត្រូវការបំពេញដល់ការិយាល័យ ជំនាញនៃស្នងការខេត្តទាំង៤រួមមាន៖

១. ពង្រឹងសមត្ថភាពមន្ត្រីការិយាល័យជំនាញ

២. ពង្រឹងការចុះត្រួតពិនិត្យ និង ដោះស្រាយការងារ ការិយាល័យជំនាញទាំង១២

៣. ក្រុមការងារត្រូវធ្វើរបាយការណ៍ វាយតម្លៃប្រចាំសប្តាហ៍

៤. ជំរុញការងារត្រួតពិនិត្យអ្នកបើកបរ ប្រើប្រាស់សារធាតុញៀន និងការត្រួតពិនិត្យចរាចរណ៍

៥. ពង្រឹងការគ្រប់គ្រងអាវុធជាតិផ្ទុះ

៦. ពង្រឹងប្រសិទ្ធភាពការងារជំនាញនៃផែនសន្តិសុខ

៧. យកករណីថ្មីៗបញ្ជូន ទៅការិល័យជំនាញ ដើម្បីជំរុញឲ្យមានការ ស្រាវជ្រាវដល់ ឬស្សគល់ ឈានដល់ការបង្ក្រាប មានប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here