ភ្នំពេញ៖ នៅថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២១ នេះ នៅទីការដ្ឋានស្ថាបនាផ្លូវនិងប្រពន្ធ័លូដោះទឹក នៅទល់មុខ បណ្ណាល័យចន្ទ័សោម សែនមង្គលនៃផ្លូវជាតិលេខ៣ ដែលកសាងដោយក្រុមហ៊ុនកូរ៉េ បានកាយប៉ះចំគ្រាប់ទម្លាក់ពីយន្តហោះប្រភេទMK82 ជាសំណល់ពីសង្គ្រាម។
យោងតាមហ្វេសប៊ុក លោក ហេងរតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា គុណភាពនិងសុត្ថិភាពគឺជាមូលដ្ឋានគ្រឹះ ដូចនេះគ្មានគ្រោះថ្នាក់ពេលនេះ ជាសំណាងធំណាស់សំរាប់ក្រុមហ៊ុនសាងសង់នេះ តែបេីសិនគ្រាប់បែកនេះមិនបានឃេីញពេលនេះនោះទេ ក៏គ្រាប់នេះ នៅតែជាមរតករង់ចាំផ្តល់ភាពគ្រោះថ្នាក់ដល់មនុស្សជំនាន់ក្រោយៗទៀតមិនខានឡេីយ។ គុណភាព និងសុវត្ថិភាព ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលេីគ្រប់វិស័យ៕