អ្នកពូកែបាញ់នោមតាមផ្លូវ ១១នាក់ទៀត ត្រូវអាជ្ញាធរខណ្ឌដូនពេញ ឃាត់ខ្លួនយកមកអប់រំ

0
1

ភ្នំពេញ៖ ស្លាកមានខ្លឹមសារ “ខ្ញុំឈប់ បន្ទោបង់តាមទីសាធារណ: ទៀតហើយ” នៅតែពេញនិយម សម្រាប់បុគ្គលណាដែលគ្មានសណ្តាប់ធ្នាប់ អនាម័យបន្ទោបង់(នោម)នៅតាមទីសាធារណ: ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

ជាក់ស្ដែងរយ:ពេល ២សប្តាហ៍មកនេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ ត្រួតពិនិត្យ និង ឃាត់ខ្លួនជនដែល បន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ ជញ្ជាំងផ្ទះប្រជាពលរដ្ឋ ជញ្ជាំងការដ្ឋាន និងតាមទីសាធារណ:នានា បានចំនួន១១នាក់ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្កឲ្យមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ ប៉ះពាល់សុខភាពប្រជាពលរដ្ឋទូទៅ-ល-។

ក្រោយពិនិត្យឃើញជាក់ស្តែង កម្លាំងយើងក៏បានអញ្ជើញ ពួកគាត់មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និងបានឲ្យពួកគាត់ធ្វើការបាញ់លាងសំអាត កន្លែងដែលពួកគាត់បន្ទោបង់រួច ទើបអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅវិញ។

រដ្ឋបាលខណ្ឌ បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកគំរូតាមពួកគាត់ និងសូមរកកន្លែង បន្ទោបង់ឲ្យបានត្រឹមត្រូវ នៅបន្ទប់ទឹកសាធារណ: ឬឯកជន ដែលនៅជិតលោកអ្នក ជៀសវាងធ្វើតាមពួកគាត់ បង្កភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់ អនាម័យ និងប៉ះពាល់ដល់សុខភាពសាធារណ:ជនផងដែរ        សូមអរគុណ៕

LEAVE A REPLY

Please enter your comment!
Please enter your name here