អភិបាលរងខេត្ដសៀមរាប ជំរុញអាជ្ញាធរពាក់ព័ន្ធត្រូវបង្រ្កាប ការកាប់ឈើយកមកដុតធ្វើធ្យូង

0
7

ភ្នំពេញ៖ អភិបាលរងខេត្ដសៀមរាបលោក ង៉ាន់ ភិរុណ ជំរុញដល់អាជ្ញាធរពាក់ព័ន្ធត្រូវបង្រ្កាបឲ្យបាននូវភាពអនាធិបតេយ្យ ការកាប់ឈើយកមកដុតធ្វើធ្យូង ដែលជាអាជីវកម្មមួយបំផ្លាញព្រៃឈើ ដែលគិតស្មាន មិនដល់របស់ប្រជាពលរដ្ឋ និង បានបំពុលដល់បរិស្ថាន ដោយការរីកដុសដាលនៃឡដុតធ្យូងនៅតាមបណ្តាស្រុកមួយចំនួន។

ថ្លែងនាថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២១ក្នុងការដឹកនាំប្រជុំ ត្រួតពិនិត្យ និង តាមដានវឌ្ឍនភាពការងារ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ដសៀមរាបបានបញ្ជាក់ ចំពោះ បញ្ហាបទល្មើសព្រៃឈើ និង ជលផល ដែលជាគោលដៅដ៏ក្តៅគគុកនៅក្នុងសង្គមជាតិ ដែលបានធ្វើឲ្យបាត់បង់នូវធនធានធម្មជាតិទាំងលើគោក និងទឹក ដែលបង្កឲ្យវិនាសមហន្តរាយដល់សង្គមជាតិ។

លោកអភិបាលរងជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញ គឺត្រូវធ្វើការពិនិត្យឡើងវិញ នូវរាល់ការធ្វើអាជីវកម្ម សិប្បកម្មតុ ទូ ឲ្យមានច្បាប់ត្រឹមត្រូវ ព្រមទាំងបង្រ្កាបឲ្យបាននូវភាពអាណាធិបតេយ្យ ការកាប់ឈើយកមកធ្វើធ្យូង ដែលជាអាជីវកម្មមួយបំផ្លាញព្រៃឈើ ដែលគិតស្មាន មិនដល់របស់ប្រជាពលរដ្ឋ និង បានបំពុលដល់បរិស្ថាន ដោយការរីកដុសដាលនៃឡដុតធ្យូងនៅតាមបណ្តាស្រុកមួយចំនួន។

លោកអភិបាលរងក៏បានជំរុញបន្ថែម ចំពោះការពង្រីកនូវ វ៉ារីវប្បកម្មចិញ្ចឹមត្រីនៅតាមមូលដ្ឋាន ក្នុងការទប់ទល់រាល់ការចាប់ត្រីពីធម្មជាតិ ដើមី្បធ្វើការអភិរក្សពូជត្រី នៅបឹងធម្មជាតិទៀតផង ម៉្យាងទៀតបង្កើនការបង្រ្កាបនូវបទល្មើសនេសាទ ដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និង ការកាប់ទន្ទ្រានព្រៃលិចទឹក ដែលជាជម្រកត្រីពងកូននៅរដូវទឹកឡើង ។

លោកបានបន្ថែម លើការងារក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លើការបណ្តុះបណ្តាលបច្ចេកទេស ការប្រើប្រាស់ជី ជ្រើសរើសគ្រាប់ពូជ ដើមី្បកែប្រែគុណភាពដី ក្នុងការលើកកម្ពស់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និង ដើមី្បបំពេញនូវសេចក្តីតម្រូវការនៅតាមទីផ្សារទៀតផង ព្រមទាំងជម្រុញ ដល់បសុព្យាបាល ត្រូវគ្រប់គ្រងឲ្យខាងតែបានពីការនាំចូលនូវសត្វធាតុមកពីខាងក្រៅខេត្ត និង ត្រូវចុះពិនិត្យពីសុខភាពសត្វ នៅតាមមូលដ្ឋានឲ្យបានជាប្រចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here