ភ្នំពេញ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចេញ សេចក្ដី ណែនាំ ក៏ ដូច ជា អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំពោះការពុលស្រាឬចំណីអាហារក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីសែនដូន តាផ្សេងៗ។
យោងតាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ២០២១បានគូសបញ្ជាក់ថា៖« ក្នុង ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនដូនតាផ្សេងៗ ប្រជាជនមានការជួបជុំគ្នាច្រើនតាមគ្រួសារ តាម សហគមន៍ និង ដើរកំសាន្តតាមរមណីយដ្ឋាននានា។ ស្របពេលដែលយើងកំពុ ងយកចិត្ត ទុកដាក់ការពារការចម្លង វីរុសកូវីដ-១៩ ដែលនៅតែជាហានិភ័យធំនៅឡើយ ក្រសួងសុខាភិបាល ក៏នៅមានការបារម្ភអំពីឱកាស ផ្ទុះជំងឺឆ្លងផ្សេងៗ ទៀត ការពុលចំណីអាហារ ការពុលស្រា ដែលជាបញ្ហាតែងតែកើតមានឡើង នៅតាមទីកន្លែងមួយចំនួន និងក្នុងក្រុម មនុស្សមួយចំនួននៅតាមភូមិ ឃុំ ស្រុក ខណ្ឌ រាជធានី ក្នុងប្រទេសកម្ពុជា ជាពិសេសនៅពេលមានពិធីផ្សេងៗ និងការដើរ លេងកំសាន្តនៅតាមទីកន្លែងនានា ដែលបណ្តាលមកពីការខ្វះខាតការប្រុងប្រយ័ត្ន និងការការពារសុខភាពរបស់បុគ្គល»។
ក្រសួងសុខាភិបាល សូមលើកទឹកចិត្តគ្រប់ៗគ្នា ឲ្យចូលរួ មអនុវ ត្តនូវវិធានការប្រុ ងប្រយ័ត្ន រួមទាំងការការពារ
ផ្ទាល់ខ្លួន និង ក្រុមគ្រួសាររបស់ខ្លួនក្នុងអំឡុងពិធីបុណ្យចូ លឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនព្រេន នានា ដើម្បីជៀសផុតពីបញ្ហា ពុលចំណីអាហារ ឬពុលស្រាផងដែរ។
សូមអនុវត្តនូវកូនសោគន្លឹះ សុវត្ថិភាពអាហារដោយ«ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច។ ត្រូវលាងដៃនឹងសាប៊ូ មុនពេលនិ ងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ លាងសំអាតបន្លែផ្លែឈើជាមួយ ទឹកស្អាតឲ្យបានស្អាតមុនបរិភោគសំអាតសម្ភារប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ។
ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ។កុំរក្សាទុកអាហារក្នុ ងកំដៅធម្មតាលើសពី២ម៉ោង។
មិនត្រូវរក្សាទុកអាហារ ជាច្រើនថ្ងៃនោះទេ ទោះជាស្ថិតក្នុ ងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ»។
ក្រសួងសុខាភិបាលលើកឡើងថា បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រ ជាក់គឺត្រូ វឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ។ បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅគឺ ត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ។
កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់។
ប្រើប្រាស់ទឹកនិងវត្ថុធាតុដើមដែលមានសុវត្ថិភាព ។
ទុកដាក់ថ្នាំសម្លាប់សត្វល្អិតឱ្យឆ្ងាយពីកន្លែងដែលជាប្រភពទឹកប្រើប្រាស់និងពីដៃក្មេង។
ជាមួយគ្នានោះដែរក្រសួងក៏បានលើកឡើងថាដេីម្បីជៀសវាងការពុលស្រាដោយ
កុំពិសារស្រា ដែលបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ
ហាមដាច់ខាតកុំយកសារ ធាតុមេតាណុលលាយធ្វើស្រាសដែលបង្កឲ្យពុលនិងស្លាប់បាត់បង់ជីវិត។
អាជ្ញាធរ ខេត្ត ស្រុក ក្រុង ខ័ណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវ ចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងទប់ស្កាត់ ការលក់ស្រាបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋជៀសវាង យកសារធាតុមេតាណុល លាយស្រាស ដែលបង្កឲ្យពុលនិងស្លា ប់បាត់បង់ជីវិត។
ក្រសួងបានបន្តថា
បើមានបញ្ហានៃការពុលអាហារ ឬមានរោគសញ្ញានៃការពុ លស្រាដូចជា ឈឺក្បាល ក្អួត, ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម សូមស្វែងរកការពិនិត្យ និងព្យាបាល ជាបន្ទាន់នៅមណ្ឌលសុខភាព ឬ ទៅមន្ទីរពេទ្យដែលនៅ ជិតផ្ទះរបស់លោកអ្នក។
ជាមួយគ្នានោះដែរក្រសួងក៏បានលើកឡើងថាប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព សូមប្រញាប់ទៅស្វែង រកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យ រដ្ឋ ឬទំនាក់ទំនងតា មលេខផ្តល់ជូនកន្លងមក។ក្រសួងសុខាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះការយកចិត្តទុកដាក់ចូលរួមទប់ ស្កាត់ការចម្លងវីរុសកូវីដ-១៩ ការចម្លងវីរុសផ្ដាសាយបក្សី (H1N1) ការពុលចំណីអាហារ ឬស្រា និងការថែរក្សាសុខភាព ឲ្យបានល្អ របស់បងប្អូនប្រ ជាពលរដ្ឋទាំងអស់ ហើយក្រសួង ក៏សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួម អនុវត្តតាមការណែនាំខាងលើនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕













