ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន០៣នាក់ ខណៈអ្នកជំងឺម្នាក់ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន ៤៧០នាក់ក្នុងនោះអ្នកជាសះស្បើយចំនួន៤៥២នាក់និងអ្នកជំងឺ១៨នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕