នាយករដ្ឋមន្ត្រី ប្រកាសមិនចាក់វ៉ាក់សាំងស៊ីណូហ្វាម របស់ចិន

0
7

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា នឹងមិនចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនឡើយ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ដោយសារវ៉ាក់សាំងនេះ ឱ្យចាក់ក្នុងចន្លោះអាយុពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំប៉ុណ្ណោះ ដោយឡែកសម្តេចអាយុ ៦៨ឆ្នាំហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ យ៉ាងដូច្នេះថា “ជនរួមជាតិជាទីគោរព
ស្រឡាញ់! ខ្ញុំទើបបានទទួលព័ត៍មានតាមរយៈក្រសួងសុខាភិបាលដែលបានទទួលលិខិតផ្លូវការពីការិយាល័យ នៃទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបញ្ជាក់ថា វ៉ាក់សាំងឈ្មោះសុីណូហ្វាម(Sinopharm) ចាក់បានតែមនុស្សមានអាយុពី១៨ឆ្នាំទៅ៥៩ឆ្នាំតែប៉ុណ្ណោះ។
សម្រាប់ខ្ញុំដែលមានអាយុជាង៦៨ឆ្នាំទៅហើយមិនទាន់អាចចាក់បានទេ។ ដូចនេះគំរោងចាក់វ៉ាក់សាំងដែលគ្រោងចាក់នៅថ្ងៃទី១០ កុម្ភៈ ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នឹងត្រូវលុបចោលអាស្រ័យដោយទាំងខ្ញុំទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ភាគច្រើនមានអាយុលើសពី៦០ឆ្នាំទៅ ហើយមិនអាចចាកបានទេ។ សម្រាប់កម្មវិធីចេញទៅទទួលជំនួយវ៉ាក់សាំង នៅព្រលានយន្តហោះនាល្ងាច ថ្ងៃ៧កុម្ភៈនៅរក្សាទុកដដែល “។

សូមបញ្ជាក់ថា វ៉ាក់សាំងស៊ីណូហ្វាមជាជំនួយរបស់ចិន ប្រមាណ ៦០ម៉ឺនដូស ក្នុងចំណោម ១លានដូស នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here