ថ្នាំញៀនជិតកន្លះតោន ដែលរកឃើញលើផ្ទៃសមុទ្រ ត្រូវបានប្រគល់ជូនសាលាដំបូងខេត្តព្រះសីហនុ

0
9

ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹកបានបញ្ជាក់តាមរយៈគេហទំព័រហ្វេសប៊ុកថា
គ្រឿងញៀនកេតាមីន ដែលមានចំនួន២៣កេស ស្មើនឹង៤៦១កញ្ចប់ មានទម្ងន់សរុប៤៦៤គីទ្បូក្រាម និង៥៥៧,៥ក្រាម បច្ចុប្បន្នវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនទៅសាលាដំបូងខេត្តព្រះសីហនុ យកទៅរក្សាទុក។

នៅថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក
បានដឹកនាំកម្លាំងទីបញ្ជាការជួរមុខ និងមន្រ្តីស្ថាប័នគន្លឹះ រៀបចំពិធីត្រួតពិនិត្យ ធ្វើតេស និងថ្លឹងទម្ងន់        វត្ថុសង្ស័យ ដែលកម្លាំងកងការពារកោះពូលូវ៉ៃលេខ៥ បញ្ជាការដ្ឋានការពារកោះ-ឆ្នេរ កងទ័ពជើងទឹក បានធ្វើការល្បាតរកឃើញលើផ្ទៃសមុទ្រ នៅតំបន់ខាងលិចកោះពូលូវ៉ៃ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ និងបានធ្វើការប្រគល់ជូនដល់ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រការពិនិត្យនេះដោយមានការចូលរួមពីខាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងមូលដ្ឋានសមុទ្រ កម្លាំងបញ្ជាការដ្ឋាន ការពារកោះ-ឆ្នេរ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងក្រុមប្រតិបត្តិការចម្រុះជាច្រើនរូបចូលរួមត្រួតពិនិត្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here