ដំណឹងល្អ! ក្រសួងបន្តព្យាបាល អ្នកឆ្លងជំងឺកូវី១៩ជាសះស្បើយ ២នាក់ទៀត ខណៈគ្មានអ្នកឆ្លងថ្មី

0
7

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ១៩      ជាសះស្បើយចំនួន ២នាក់បន្ថែមទៀត ខណៈមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ កុម្ភៈនេះ បានឲ្យដឹងថា អ្នកជាសះស្បើយទាំង ២នាក់នោះរួមមាន៖ ១.ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ ២.ស្ត្រីជនជាតិខ្មែរ អាយុ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្បាលស្ពាន១      សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦  ខែមករា ឆ្នាំ២០២១។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៨ កុម្ភៈនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៧៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤៥៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៨នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here