ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺបានលើកឡើងថាគ្មានអ្នកណាស្រឡាញ់ខ្មែរ ជាងខ្មែរខ្លួនឯងនោះទេ។
ជាមួយគ្នានោះអ្នកតំណាងរាស្រ្តរូបនេះបានសង្កត់ធ្ងន់ថាទោះបីស្ថិតក្នុងកាល:ទេស:ណាមួយដែលកាន់តែលំបាក ឬមានចលាចល ក៏គណបក្ស ប្រជាជន កម្ពុជា តែងតែនៅជាមួយគ្នា សាមគ្គី ឯកភាព គ្នា ស្មាកៀកស្មាព្រោះ គណបក្ស ប្រជាជន កម្ពុជា តែងតែគិតពីសុខទុក្ខប្រជាជន និងការការអភិវឌ្ឍប្រទេសជាតិរហូត។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែ កុម្ភៈនេះ អ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី បានសរសេរថា “ទោះបីជាក្នុងកាល:ទេស:ណាមួយដែលកាន់តែលំបាក ឬមានចលាចល ក៏គណបក្ស ប្រជាជន កម្ពុជា តែងតែនៅជាមួយគ្នា សាមគ្គី ឯកភាព គ្នា ស្មាកៀកស្មា ព្រោះ គណបក្ស ប្រជាជន កម្ពុជា តែងតែគិតពីសុខទុក្ខប្រជាជន និងការការអភិវឌ្ឍប្រទេសជាតិរហូត។ គ្មានអ្នកណាស្រឡាញ់ខ្មែរ ជាងខ្មែរខ្លួនឯងនោះទេ”៕