ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុថា នៅថ្ងៃទី ១០-១១ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីខ្យល់ត្រជាក់ក្តៅ វិលវល់ ពីរយៈកម្ពស់មកផ្ទៃដី ( Invertion Mass Wind ) ។
នៅថ្ងៃទី ១២-១៦ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ប៉ាស៊ីហ្វីក ។ស្ថានភាពបែបនេះនឹងធ្វើឲ្យ
១-បណ្តាខេត្ត នៅតំបន់វាល ទំនាបកណ្តាល៖ នៅថ្ងៃទី ១០-១១ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C មានភ្លៀងខ្សោយ នៅតំបន់ទំនាបភាគពាយ័ព្យ និងតំបន់ភាគខាងត្បួង ។ នៅថ្ងៃទី ១២-១៦ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C មានអាកាសធាតុត្រជាក់បង្គួរ នៅពេលព្រឹក ។
២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ នៅថ្ងៃទី ១០-១១ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C មានភ្លៀងខ្សោយ នៅខ្ពង់រាបឦសាន និងខាងកើត ។ នៅថ្ងៃទី ១២-១៦ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៥-១៨ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C មានអាកាសធាតុត្រជាក់បង្គួរ នៅពេលព្រឹក ។
៣-តំបន់មាត់សមុទ្រ៖ នៅថ្ងៃទី ១០-១១ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C និងសីតុណ្ហភាអតិបរមាមានពី ២៩-៣២ °C មានភ្លៀងខ្សោយ ។
-នៅថ្ងៃទី ១២-១៦ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C មានអាកាសធាតុត្រជាក់បន្តិច នៅពេលព្រឹកព្រលឹម។
អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន ។ ប្រជាពលរដ្ធ និងពិសេសវីរៈកងទ័ពនៅ តំបន់ជួរភ្នំដងរែក ខ្ពង់រាបភាគខាងជើង និងទំនាបភាគពាយ័ព្យ សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះអាកាសធាតុត្រជាក់ នៅតំបន់ទាំងនោះនាពេលព្រឹក៕