រកឃើញ ផលិតផលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ និងហួសកាលបរិច្ឆេទប្រើប្រាស់ ដាក់លក់នៅផ្សារកំពង់ត្រាច

0
8

ភ្នំពេញ៖ មន្ត្រីសាខា ក.ប.ប. ខេត្តកំពត-កែប ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១បានបន្តចុះផ្សព្វផ្សាយ អំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ ស្ថិតក្នុនៅផ្សារកំពង់ត្រាច ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញផលិតផលមានផ្ទុកនៅសារធាតុគីមីហាមឃាត់បូរ៉ាក់ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដូចជា៖
-ពពុះសណ្តែក ចំនួន ១៣.៣គីឡូក្រាម
-ទឹកប៉េងប៉ោះ ចំនួន ២ដប ស្មើនឹង ១.២គីឡូក្រាម
-ទឹកត្រីកោះកុង ចំនួន ០៥ដប ស្មើនឹង ៣.៧៥គីឡូក្រាម
-ទឹកម្ទេសចំនួន ០៦ដប ស្មើនឹង ៣លីត្រ
-ទឹកស៊ីអ៊ីវចំនួន ០២ដប ស្មើនឹង ០.៦៦ លីត្រ។
សរុប ១៨.២៥គីឡូក្រាម និង ៣.៦៦លីត្រ។

បន្ទាប់មកមន្ត្រីសាខាបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះដើម្បីធ្វើការដុតកម្ទេចចោល។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here