ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android រាប់លានត្រូវបានរងការវាយប្រហារ បន្ទាប់ពីធ្វើបច្ចុប្បន្នភាពកម្មវិធីនេះ

0
9

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន បង្កើតកម្មវិធីសម្រាប់ការពារ និងកម្ចាត់មេរោគដ៏ល្បី Malwarebytes បានឱ្យដឹងថា កាលពីពេលថ្មីៗនេះពួកគេបានទទួលសាររអ៊ូរទាំជាច្រើន ពីអ្នកប្រើប្រាស់ដែលប្រើទូរសព្ទប្រព័ន្ធប្រតិបត្តិការ Android ដែលទូរសព្ទរបស់ពួកគេត្រូវបាន បញ្ចូលកម្មវិធីដែលពួកគេមិនបានទាញយក ឬបង្ហាញការផ្សព្វផ្សាយ ពាណិជ្ជកម្មជាច្រើនដោយខ្លួនឯង។

បន្ទាប់ពីធ្វើការស្រាវជ្រាវ ពួកគេបានរកឃើញថាបញ្ហានេះ គឺមកពីការធ្វើបច្ចុប្បន្នភាពកម្មវិធី Barcode Scanner ហើយដែលកម្មវិធីជំនាន់ថ្មីនេះ មានបង្កប់មកជាមួយនូវមេរោគ។

ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រាវជ្រាវ ពិបាកនឹងយល់នោះថាតើហេតុអ្វីបានជា អ្នកអភិវឌ្ឍកម្មវិធីនេះទើបតែបញ្ចូល មេរោគទៅក្នុងកម្មវិធីនៅពេលដែល ពួកគេធ្វើបច្ចុប្បន្នភាពកម្មវិធីនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ព្រោះភាគច្រើនកម្មវិធីដែលមាន មេរោគគឺដោយសារតែ អ្នកអភិវឌ្ឍកម្មវិធីប្រើកម្មវិធី SDK ដែលមានបង្កប់មេរោគស្រាប់មកបង្កើតកម្មវិធី មិនដូចក្នុងករណីនេះទេ ដែលអ្នកអ្នកអភិវឌ្ឍកម្មវិធីមាន ចេតនាបញ្ចូលមេរោគដោយខ្លួនឯង។

កម្មវិធី Barcode Scanner គឺជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់ ស្កេនឯកសារចូលទៅក្នុងទូរស័ព្ទ ហើយដែលត្រូវបានដាក់ឱ្យ ប្រើប្រាស់ជាច្រើនឆ្នាំមកហើយនោះ។ បើតាមការប៉ាន់ប្រមាណរបស់អ្នកស្រាវជ្រាវ បច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រមាណជាង ១០លាននាក់ បានទាញយកកម្មវិធីនេះ។ ទោះបីជាកម្មវិធីនេះត្រូវបានលុបចេញពី Play Store ហើយក្ដីប៉ុន្តែវាពុំបានលុបចេញពី ទូរស័ព្ទរបស់អ្នកប្រើប្រាស់នោះទេ។ ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ និងចៀសវាងការទាញយកទិន្នន័យពីទូរសព្ទ លោកអ្នកគួរតែលុបកម្មវិធីនេះចេញពី ទូរស័ព្ទរបស់លោកអ្នកឱ្យបានឆាប់រហ័ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here