កូនប្រុសទាំង៣ របស់នាយករដ្ឋមន្ត្រី បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ

0
13

ភ្នំពេញ៖ កូនប្រុសបង្កើតទាំង៣នាក់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាគឺ លោក ហ៊ុន ម៉ា ណែ ត លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី និងកូនប្រសារ របស់សម្ដេច បាន ចាក់ វ៉ាក់សាំង កូ វីដ -១៩ ហើយ ។

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ។

ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះ សីណូហ្វាម (Sinopharm) ជូនថ្នាក់ដឹកនាំកម្ពុជា លើកដំបូងនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៤ រួមមាន៖

១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន។

សូមរំលឹកថាគិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ១០ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៧៨នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន៤៥៧នាក់ និងអ្នកជំងឺ២១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here