ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២១បានបញ្ជាឲ្យក្រសួងសុខាភិបាលរៀបចំថវិកា១៧០លានរៀល និងឃីតចំនួន៨០០កញ្ចប់បញ្ជូនទៅខេត្តជាប់ព្រំដែនកម្ពុជាវៀតណាមទាំង៩ទៅតាមចំនួនដែលមានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។
បើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថាថវិកាឧបត្ថម្ភទាំង១៧០លានរៀល និងសម្ភារឃីតចំនួន ៨០០សម្រាប់នេះ នឹងត្រូវរៀបចំបញ្ជូនទៅតាមបណ្តាខេត្តទាំងនោះ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ៕

