មិត្តជប៉ុន ផ្តល់ជំនួយឥត សំណងថវិកាជាង៧៥ម៉ឺនដុល្លារ សម្រាប់គាំទ្រគម្រោងចំនួន២នៅកម្ពុជា

0
6

ភ្នំពេញ÷ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៧៥៤,៣២១ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។

យោងតាមហ្វេសប៊ុករបស់ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងថា ក្នុងនោះ ថវិកា៣៧១,៤៧៩ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការក្រៅរដ្ឋាភិបាល Hearts of Gold ដើម្បីអនុវត្ត “គម្រោងស្តីពីការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (ឆ្នាំទី២)” ហើយ ថវិកា៣៨២,៨៤២ ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ទៅក្រុមអ្នកស្ម័គ្រចិត្តអន្តរជាតិយ៉ាម៉ាហ្គាតា (IVY) ដើម្បីអនុវត្តគម្រោង “ការគាំទ្រដល់ការធ្វើកសិកម្មកិច្ចសន្យាស្វាយចន្ទីសរីរាង្គតាមរយៈសហករណ៍កសិកម្ម (ឆ្នាំទី៣)”។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។

ជាមួយគ្នានោះដែរ រដ្ឋាភិបាលជប៉ុនជឿជាក់ថាជំនួយឥតសំណងនេះ នឹងជួយកែលម្អគុណ ភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងនៃគម្រោងនីមួយៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here