នាយករដ្ឋមន្រ្តី បង្កើតគណៈកម្មការអន្តរក្រសួង ជំរុញការអនុវត្តគម្រោងសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តមណ្ឌលគិរី

0
18

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដឹកនាំ សម្របសម្រួល និងជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មី ខ្នាតតំបន់ នៅខេត្តមណ្ឌលគិរី។

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១០ កុម្ភៈ បានឲ្យដឹងបន្ថែមថា គណៈកម្មការអន្តរក្រសួងនេះដឹកនាំដោយ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជាប្រធាន អមដោយអនុប្រធាន២រូប និងសមាជិក១០រូប។

សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះបានសម្រេចសាងសង់អាកាសយានដ្ឋានខ្នាតតំបន់មួយ នៅក្នុងខេត្តមណ្ឌលគិរី។ អាកាសយានដ្ឋាននេះ ត្រូវបានអនុញ្ញាតឱ្យសាងសង់ដោយក្រុមហ៊ុន Powerchina International Group៕

LEAVE A REPLY

Please enter your comment!
Please enter your name here