បុណ្យចូលឆ្នាំចិន ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៤នាក់ របួស ៥២នាក់

0
14

ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃថ្ងៃចូលឆ្នាំចិន-វៀតណាម ថ្ងៃទី១១ ដល់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៤នាក់ និង ៥២នាក់រងរបួស កើតឡើងចំនួន ៣៥លើក។

មូលហេតុ នៃការស្លាប់របស់ប្រជាពលរដ្ឋ ដោយសារល្បឿនចំនួន ៨នាក់ , មិនគោរពសិទ្ធចំនួន ២នាក់ , ប្រជែងគ្រោះថ្នាក់ ២នាក់ , បត់គ្រោះថ្នាក់ ១ នាក់ និង ស្រវឹង ១នាក់។

ប្រៀបធៀប ឆ្នាំ២០២០ រយៈពេល ៣ថ្ងៃ ដូចគ្នា ជនរងគ្រោះស្លាប់ បានថយ ចុះ ២១នាក់ រងរបួសកើន ១នាក់ , រងរបួសធ្ងន់ថយ ៧នាក់ និង គ្រោះថ្នាក់ថយចុះ ១៣លើក៕

LEAVE A REPLY

Please enter your comment!
Please enter your name here