ពលរដ្ឋជាង២ពាន់នាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១០-១៥កុម្ភៈ

0
10

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថាគិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ជូនជនស៊ីវិលបាន ២,១២២នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ៦៩៨នាក់។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះបង្ហាញថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ក្រសួង បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ជូនជនស៊ីវិលបាន ២,១២២នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ៦៩៨នាក់។

របាយការណ៍បានបង្ហាញថា ចំនួនអ្នកដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងសរុប ២,៦៧៨នាក់ ស្ត្រី ១,០០៣នាក់។ តែអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់មានចំនួន ៥៥៦នាក់ ស្ត្រី ៣០៥នាក់។

សូមបញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងកូវីដ១៩ ជំហានដំបូង ៦០ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលចិន ដែលបានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នោះ ត្រូវបានបែងចែកទៅក្រសួងការពារជាតិ ៣០ម៉ឺនដូស និងក្រសួងសុខាភិបាល ៣០ម៉ឺនដូស។

៣០ម៉ឺនដូស ដែលប្រគល់ជូនក្រសួងការពារជាតិ គឺប្រើសម្រាប់ចាក់ជូនកងកម្លាំងប្រដាប់អាវុធ មានទាហាន កងរាជអាវុធហត្ថ និងនគរបាលជាតិ។ គិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ជូនកម្លាំងប្រដាប់អាវុធបានចំនួន ៤,៩៦៩នាក់ហើយ។

ការចាក់វ៉ាក់សាំងកូវីដ១៩ ឈ្មោះសុីណូហ្វាម ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៥ រួមមាន៖ មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកេតុមាលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here