ពលករខ្មែរម្នាក់ លួចឆ្លងដែនខុសច្បាប់ចៃដន្យជាន់មីនដាច់ជើងស្តាំ និងជើងខាងឆ្វេងរបួសធ្ងន់ធ្ងរ

0
10

ភ្នំពេញ៖ បុរសម្នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា ខុសច្បាប់ ចៃដន្យជាន់មីនបណ្ដាលអោយរងគ្រោះថ្នាក់ដាច់ជើងស្តាំ និងជើងខាងឆ្វេងរបួសធ្ងន់ធ្ងរ និងបានបញ្ជូនអ្នកជនរងគ្រោះ ទៅសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យបង្អែកមង្គលបូរី។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានអោយដឹងថា នៅវេលាម៉ោង៧:៣០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ មានគ្រោះថ្នាក់ជាន់គ្រាប់មីន សំណល់ពីសង្គ្រាម លេីពលករឆ្លងដែនភេទប្រុស អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គ្រោះថ្នាក់ដោយជាន់មីន ស្ថិតត្រង់ចំណុច មុខគោលដៅដើមផ្ចឹក ប៉ុស្តិព្រំដែនដើមកកោះ វរៈការពារព្រំដែន គោក៩១១ ក្នុងភូមិសាស្ត្រ ភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ដោយរងគ្រោះថ្នាក់ដាច់ជើងស្តាំ និងជើងខាងឆ្វេងរបួសធ្ងន់ធ្ងរ និងបានបញ្ជូនអ្នកជនរងគ្រោះ ទៅសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យបង្អែកមង្គលបូរី។

ជាមួយគ្នានេះលោក ហេង រតនា ក៏សូមអំពាវនាវជាថ្មីទៀត ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វេីការឆ្លងដែនតាមតំបន់ហាមឃាត់ និងតំបន់មិនមែនមាត់ច្រកព្រំដែន ព្រោះថាគ្រាប់មីនជាសំណល់ពីសង្គ្រាម មិនទាន់បានបោសសំអាត នៅតំបន់ព្រំដែននៅឡេីយទេ។ កងកំលាំងអង្គភាពសុីម៉ាក់ និងកងយោធពលខេមរភូមិន្ទ បានបន្តសហការគ្នា បោសសំអាត តំបន់ចំការមីន ជាអាទិភាពក្នុងការអភិវឌ្ឍ និងសុខសុវត្ថិភាព សំរាប់ប្រជាជនតាមបណ្តោយព្រំដែន ទៅតាមការចាំបាច់៕

LEAVE A REPLY

Please enter your comment!
Please enter your name here