នាយករដ្ឋមន្ត្រី ឧបត្ថម្ភថវិកា១៥០០លានរៀល ដល់ខេត្ត៤ជាប់ព្រំដែនថៃ សម្រាប់ធ្វើចត្តាឡីស័កពលករ

0
7

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ១៥០០លានរៀល និងសម្ភារៈបន្ថែម ជូនទៅខេត្តចំនួន៤ ជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីផ្គត់ផ្គង់ដល់ការធ្វើចត្តាឡីស័ក ពលករខ្មែរមកពីក្រៅប្រទេស។

ខេត្តទាំង ៤នោះរួមមាន៖ បាត់ដំបង ថវិកា ៣០០ លានរៀល ទឹកសុទ្ធ ១០០០ កេស និងមីកញ្ចប់ ១០០០ កេស។ បន្ទាយមានជ័យ ថវិកា ៣០០ លានរៀល និងឃីត ១០០០ សំរាប់ ។ ឧត្ដរមានជ័យ ថវិកា ៤០០ លានរៀល ឃីត ៥០០ សំរាប់ និងទឹកសុទ្ធ ១០០០ កេស និងប៉ៃលិន ថវិកា ៥០០ លានរៀល ទឹកសុទ្ធ ១០០០ កេស និងមីកញ្ចប់ ១០០០ កេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here