ចាប់ពីថ្ងៃស្អែកទៅ ទោចក្រយានយន្ត នឹងត្រូវបានហាមឃាត់ មិនឱ្យជិះលើកំពែងក្រុងអង្គរធំ ក្នុងរមណីយដ្ឋានអង្គរ

0
6

ភ្នំពេញ៖ អជ្ញាជាតិអប្សរា បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះតទៅ ទោចក្រយានយន្ត (ម៉ូតូ) នឹងត្រូវបានហាមឃាត់ មិនឱ្យជិះលើកំពែងក្រុងអង្គរធំ ក្នុងរមណីយដ្ឋានអង្គរទៀតឡើយ ។

យោងតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១១ កុម្ភៈ បានឲ្យដឹងថា ក្នុងគោលបំណងថែរក្សា ការពារអភិរក្ស និងលើកតម្លៃជាសកលនៃកំពែងក្រុងអង្គរធំ ក៏ដូចជាដើម្បីចៀសវាងការប៉ះពាល់ ជាយថាហេតុដល់រចនាសម្ពន្ធសំណង់បុរាណ ពិសេសគឺជួយសម្រួលដល់ការងារជួសជុល កំពែងខ្លោងទ្វារតាកាវដែលកំពុងអនុវត្តការងារ ដោយអ្នកជំនាញខ្មែរ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជនទាំងអស់ថា៖

១. ហាមបើកម៉ូតូឡើងលើកំពែងក្រុងអង្គរធំ លើកលែងតែក្នុងករណីមាន ការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។

២. អនុញ្ញាតការធ្វើដំណើរ លើកំពែងក្រុងអង្គរធំសម្រាប់តែអ្នកថ្មើរជើង និងធ្វើដំណើរដោយកង់តែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here