ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរជំនាញពាក់ព័ន្ធ បានចុះពិនិត្យទីតាំងដាក់សាឡាងឆ្លងកាត់ ពីតំបន់ច្បារអំពៅមកកាន់កោះពេជ្រ ដើម្បីរំដោះការកកស្ទះ ដែលសព្វថ្ងៃនេះកំពុងតែជួបនឹង បញ្ហាការកកស្ទះចរាចរណ៍ខ្លាំង ត្រង់ចំនុចស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ)។
យោងតាមបណ្តាញសង្គមហ្វេសប៊ុក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ កុម្ភៈនេះ បានឲ្យដឹងទៀតថា នាពេលឆាប់ៗខាងមុខនេះ រដ្ឋបាលរាជធានីភំ្នពេញ គ្រោងនឹងស្ថាបនាស្ពានបេតុងមួយខ្សែបន្ថែម ឆ្លងកាត់ទន្លេបាសាក់ ដើម្បីធ្វើឱ្យលំហូរចរាចរណ៍ ក្នុងតំបន់នេះល្អប្រសើរ៕