ភ្នំពេញ៖ អគ្គិសនីកម្ពុជា(EDC) បានសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណ:ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។
អគ្គិសនីកម្ពុជា បញ្ជាក់ថា” ទោះជាមានការខិតខំ ថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន”។
ជ្រាបឲ្យកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖


