ស្វែងយល់ពីភ្នំជាលា ស្ថិតនៅស្រុកបាធាយ ខេត្តកំពង់ចាម

0
8

ភ្នំពេញ៖ ភ្នំ ជាលា ដែលស្ថិតនៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម(តាមបណ្តោយផ្លូវជាតិលេខ៦ពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តកំពង់ចាមនៅខាងស្តាំដៃ)។

យោងតាមការចុះផ្សាយរបស់ Heritages Dairy- បេតិកភណ្ឌ ប្រចាំថ្ងៃបានឲ្យដឹងថា មានរឿងនិទានថា ជាលា(ជាគ្នាវិញ) ព្រោះនៅត្រង់ម្តុំភ្នំនេះធ្លាប់មានការប្រកួតគ្នាស្លាប់រស់ រវាងសត្វក្របីឈ្មោលឡើង.ក ដែលជាកូនជាមួយសត្វក្របីឈ្មោលជាឪពុក តែដោយសារការអង្វររបស់ក្របីមេ ក្របីទាំង២បានជាគ្នា។

ក្របីឈ្មោលកន្លងមកតែងសម្លាប់កូនក្របីឈ្មោលចោលទាំងអស់ តែសម្រាប់កូនក្របីមួយនេះ ត្រូវបានមេក្របីយកទៅលាក់ទុក និងផ្តល់ការបណ្តុះបណ្តាលឱ្យមានចំណេះវិជ្ជាការពារខ្លួន។

ពាក្យថា«ជាលា»មាននៅក្នុងបទ «ចម្រៀងទាវឯក»របស់លោកស្រី រស់ សេរីសុទ្ធា។ តាមចាស់ៗដំណាលថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធ្លាប់បានយាងមកបរបាញ់សត្វព្រៃនៅភ្នំក្បែរភ្នំជាលាគឺ ភ្នំចរចា ឬ ភ្នំអស់លោក(បច្ចុប្បន្នគេហៅថា ភ្នំបែក ពាង) និងបានស្នាក់នៅលើកំពូលភ្នំជាលា។

ក្រុមប្រឹក្សាឃុំជាលា គូសបញ្ជាក់ថា វត្តស៊ីសុវត្ថារ៉ាមនៅជើងភ្នំដិន ស្ថិតនៅក្បែរភ្នំជាលាគឺ ជាព័ស្តុតាងបញ្ជាក់អំពីព្រះរាជវត្តមានរបស់ព្រះអង្គស៊ីសុវត្ថិ ហើយព្រះអង្គជាអ្នកកសាងវត្តនោះ។ ព័ត៌មាននេះទាមទារការសិក្សានិងស្រាវជ្រាវបន្ថែម៕

LEAVE A REPLY

Please enter your comment!
Please enter your name here