ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៖ សម្ដេចតេជោ មិនបញ្ជារឱ្យបិទរាល់ការជួបជុំ ប៉ុន្តែត្រូវគោរពតាមវិធានសុខាភិបាល

0
6

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា សម្ដេចនិងមិនបញ្ជារឱ្យបិទរាល់ការជួបជុំដូចជាការរៀបអាពាហ៍ពិពាហ៍ ការប្រជុំ ពិធីបុណ្យទាន និងសាលារៀននោះទេ ប៉ុន្តែត្រូវគោរពតាមវិធានការសុខាភិបាល។

ក្នុងឳកាសអញ្ជើញថ្លែងសារពិសេសទៅកាន់ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នាថ្ងៃទី២០ ខែកុម្ភ: ២០២១ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យ ប្រជាពលរដ្ឋទាំងអស់កុំចេញ ទៅខាងក្រៅផ្ទះ និងទីតាំងនានា ក្នុងករណីមិនចាំបាច់ ព្រោះអាជ្ញាធរកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងករណីព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ខណៈចំណុចចាប់ផ្តើម គឺនៅក្លិប N8។

សូមជម្រាបផងដែរថា ក្នុងព្រឹត្តិកាណ៍២០កុម្ភៈ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣២នាក់ ដែលធ្វើឱ្យក្នុងប្រទេសកម្ពុជា មានករណីឆ្លងជំងឺកូវីដ-១៩រហូតដល់ ៥១៦នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here