ក្រសួងអប់រំរឹតបន្តឹងការអនុវត្តវិធានការ សុវត្ថិភាពសុខភាពសិក្សាតាមគ្រឹះស្ថាន នៅរាជធានីភ្នំពេញ

0
8

ភ្នំពេញ៖ ក្រោយផ្ទុះការ រីករាលដាលកូវីដ១៩ក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡា ស្នើគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន រឹតបន្ដឹងការ អនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា និងវិធានការ «៣ការពារ និង៣កុំ»។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ក្រសួងអប់រំ ដាក់ចេញវិធានការ មានដូចជា៖

ទី១- រឹតបន្តឹងការអនុវត្តឱ្យបានយ៉ាងម៉ឺងមាត់នូវ គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការ គ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២០។

ទី២-ផ្អាកការជួបជុំ និងសកម្មភាពកីឡា ដែលមានអ្នកចូលរួមលើសពី ២០នាក់។

ទី៣-គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវរាយការណ៍ជាបន្ទាន់ទៅ កាន់អាជ្ញាធរមានសមត្ថកិច្ចអំពីវត្តមាននៃ ការជួបប្រាស្រ័យទាក់ទងជាមួយបុគ្គល ដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។

ទី៤-គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវ បូកសរុបរបាយការណ៍ស្តីពី ចំនួនបុគ្គលិកអប់រំ ដែលសង្ស័យថា មានទំនាក់ទំនងនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

និងទី៥-បុគ្គលិកអប់រំដែលមានការប៉ះពាល់ ត្រូវរាយការណ៍ជាបន្ទាន់ទៅ អាជ្ញាធរអប់រំតាមឋានានុក្រម និងអនុវត្តវិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវបំផុត។

ជាងនេះទៅទៀត មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយឲ្យបាន ទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការ អនុវត្តប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here