មន្រ្តីជំនាញពាក់ព័ន្ធអះអាងថា បឹងយក្ខឡោមមានសភាពល្អក់ អាចជាកត្តាបាតុភូតធម្មជាតិ

0
7

ភ្នំពេញ៖ បឹងយក្ខឡោមស្ថិតនៅសង្កាត់យក្ខឡោមក្រុងបានលុង ខេត្តរតនគិរី ជាតំបន់រមណីយដ្ឋានធម្មជាតិមួយដ៏មានសក្តានុពលបំផុតសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្ត។ ប៉ុន្តែរយ:ពេលប៉ុន្មានថ្ងៃនេះពោលគឺចាប់ពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ ផ្ទៃបឹងទាំងមូលមានសភាពល្អក់ប្លែកពីធម្មតា។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តរតនគិរី ផ្ញើជូនលោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីបានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកុម្ភ:នេះថា ភាពល្អក់របស់បឹងយក្ខឡោមអាចមកពី កត្តាបាតុភូតធម្មជាតិ។

លោកថាកាលពី១០ឆ្នាំមុនពោលគឺនៅឆ្នាំ២០១១ បឹងយក្ខឡោមនេះក៏មានសភាពល្អក់ដូចគ្នានេះដែរ។ ហើយវាបានថ្លាទៅវិញរយ:ពេល១០ទៅ១៥ថ្ងៃ។ប្រធានមន្ទីរបរិស្ថានខេត្ត រូបនេះបន្តថា តាមសេចក្តីរាយការណ៍មកគឺ បឹងលំកុដនិងបឹងយក្ខអោម យក្ខរ៉ា ស្ថិតនៅឃុំសេដាស្រុកលំផាត់ក៏ចាប់ផ្តើមមានសភាពល្អក់ដែរ។ លោកមិនទាន់ហ៊ានវិនិច្ឆ័យតាមបែប វិទ្យាសាស្រ្តយ៉ាងណានោះទេតែតាមកត់សម្គាល់របស់លោក ឲ្យតែប្រទេសជិតខាង មានព្យុះ រឺបាតុភូតធម្មជាតិអ្វីមួយកើតឡើងគឺបឹងយក្ខឡោមក៏មានសភាពល្អក់ដែរ។

លោកបញ្ជាក់ថា សភាពល្អក់របស់បឹងយក្ខឡោម និងបឹង លំកុដ បឹងយក្ខអោម យក្ខរ៉ា គឺមិនមានអ្វីប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរនោះទេគឺគ្រាន់តែរំខានដល់ការចុះមុជទឹក លេងរបស់ភ្ញៀវទេសចរ ប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ចំណែក លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ក៏បានអះអាងស្រដៀងគ្នានេះដែរ គឺជាបាតុភូតធម្មជាតិ គឺកើតឡើង១០ឆ្នាំម្តងពេលនេះផ្ទៃមានសភាពថ្លា ទៅវិញជាបណ្តើរៗហើយ។

ដោយឡែកយោងតាមមន្ត្រីនៃមន្ទីររ៉ែ និងថាមពលខេត្ត ក៏បានឲ្យដឹងផងដែរថាបឹងយក្សឡោម មានភាពល្អក់នេះមិនមែនជាលើកទី១ទេដែលកាលពីប៉ុន្មានឆ្នាំមុនក៏មានសភាព បែបនេះកើតឡើងដែរ ដោយសារបាតុភូតធម្មជាតិនៃបន្ទុះភ្នំភ្លើង ហើយបឹងយក្ខឡោមក៏មានសរសៃឈាមជាប់នឹង បន្ទុះភ្នំភ្លើងមួយទៀតនៅប្រទេសណាមួយនៅក្នុងអាស៊ី ដែលវាមានសរសៃឈាមជាប់នឹងបឹងយក្ខឡោមដោយផ្អែកតាមលក្ខណ:វិទ្យាសាស្ត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here