សម្ដេចតេជោ សម្រេចឱ្យបណ្ដេញជនបរទេសដែលគេចវេះ និងមិនសហការធ្វើចត្តាឡីស័ក ចេញពីកម្ពុជា និងបិទមិនឱ្យចូលកម្ពុជាវិញ

0
10

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាន យល់ព្រមឱ្យបណ្ដេញជនបរទេសដែលគេចវេះ និងមិនសហការធ្វើចត្តាឡីស័ក ចេញពីកម្ពុជា និងបិទមិនឱ្យត្រលប់ចូលកម្ពុជាវិញទេ។

ការយល់ព្រមរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមសំណើរបស់លោកឧត្តមសេនីយ៍ឯកឌី វិជ្ជា អនុប្រធានគណៈកម្មការស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។

យោងតាមលិខិតរបស់លោកឧត្តមសេនីយ៍ឯកឌី វិជ្ជា ចុះថ្ងៃទី២២ ខែកុម្ភៈ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា កន្លងមកក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ២៨វិច្ឆិកា និងព្រឹត្តិការណ៍ ២០កុម្ភៈ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ (COV10-19) តែងតែជួបប្រទះនូវបញ្ហាប្រឈម មួយចំនួនក្នុងប្រតិបត្តិការរបស់ខ្លួន ក្នុងនោះមាន បញ្ហាបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ មិនព្រមសហការ ផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងករណ៏រត់គេចមិនព្រមធ្វើចត្តាឡីស័ក ព្រមទាំងទីតាំងមិនសហការ ចំពោះកិច្ចប្រតិបត្តិការស្រាវជ្រាវ និងតាមដានបុគ្គលផ្ទុកជំងឺកូវីជ១៩ ដែលធ្វើអោយប្រតិបត្តិការមានភាពយឺតយ៉ាវ និងខ្វះចន្លោះ ហេតុដូចនេះដើម្បីពង្រឹងប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូរឹង១៩ ក្នុងសហគមន៍ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺអូវីដ១៩ (COVID-19) សូមគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ អនុវត្តនូវវិធានការច្បាប់បន្ថែមចំពោះបុគ្គល និងទីតាំងដែលមិនសហការនូវវិធានការមួយចំនួនដូចខាងក្រោម៖

១. ចំពោះជនបរទេសសូមគោរពស្នើសុំ បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមចូល ប្រទេសសារជាថ្មី។

២. ចំពោះជនជាតិខ្មែរសូមគោរពស្នើសុំចាត់វិធានការតាមផ្លូវច្បាប់ ។
៣. ចំពោះទីតាំងសូមដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

ចំពោះការស្នើនេះ សម្តេចតេជោ ហ៊ុន សែន បានចារយល់ព្រមលើលិខិតស្នើសុំរបស់លោកឧត្តមសេនីយ៍ឯកឌី វិជ្ជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here