ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៥ កុម្ភៈនេះបានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៦៥នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៥៨នាក់និងអ្នកដំណើរពីបរទេស៧នាក់ (កូវីដ-១៩ថ្មី)ចំណែកអ្នកជាសះស្បើយមានម្នាក់ជាស្ត្រីជនជាតិខ្មែរអាយុ១៩ឆ្នាំ ដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក។
គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ មាន អ្នកឆ្លងជំងឺកូវីដ១៩សរុប៦៩៧ នាក់ និងអ្នកជាសះស្បើយ៤៧៧ នាក់ខណៈអ្នកកំពុងព្យាបាល ២១៧ នាក់៕