ភ្នំពេញ÷ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ជនបរទេសទាំងអស់ដែលកំពុងរស់នៅ ឬធ្វើការនៅក្នុងប្រទេសកម្ពុជា នឹងអាចទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របតាមកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា។
យោតាមហ្វេសប៊ុក របស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាកាលពីថ្ងៃទី២៤ កុម្ភ: បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃ ហើយព័ត៌មានលម្អិតនៃកម្មវិធីចាក់វ៉ាក់សាំងនេះ នឹងត្រូវផ្តល់ជូនតាមពេលវេលាកំណត់។ យើងនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត នៅពេលយើងទទួលបានព័ត៌មានបន្ថែម៕