ទឹកជំនន់ ! ក្រសួងសុខាភិបាលរំលឹកឱ្យពលរដ្ឋ ត្រូវចេះការពារខ្លួន

0
22

ភ្នំពេញ ៖ ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់សុខភាព អាយុជីវិតជនរងគ្រោះ និងមូលដ្ឋានសុខភាពពីគ្រោះធម្មជាតិ ក្រសួងសុខាភិបាល ក្រើនរំលឹក ឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអណុវត្តតាមការណែនាំ ក្នុងអំឡុងពេលទឹកជំនន់ និងក្រោយពេលទឹកជំនន់។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ និងយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ និងតាមការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ សូមប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here