ក្រុមហ៊ុនហ្វេសប៊ុក បិទគណនីទាំងអស់ ដែលមានការពាក់ព័ន្ធជាមួយក្រុមយោធា របស់ប្រទេសមីយ៉ាន់ម៉ា

0
9

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា គណនីហ្វេសប៊ុក និងអ៊ីនស្តាក្រាម ថែមទាំងការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់របស់យោធាប្រទេសមីយ៉ាន់ម៉ាត្រូវបានបិទ នេះបើតាមការផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនកាលពីម្សិលមិញនេះ។

លោក Rafael Frankel ដែលជាអ្នកទទួលបន្ទុកផ្នែកគោលនយោបាយរបស់ក្រុមហ៊ុនហ្វេសប៊ុកសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា “យើងជឿថាការអនុញ្ញាតឱ្យគណនីរបស់ក្រុមយោធា Tatmadaw មានវត្តមាននៅក្នុងកម្មវិធីហ្វេសប៊ុក និងអ៊ីនស្តាក្រាម គឺវាមានហានិភ័យខ្ពស់បំផុត”។ លោក Frankel ក៏បានបញ្ជាក់ផងដែរថា យើងនៅតែចាត់ទុកថាប្រទេសមីយ៉ាន់ម៉ាគឺកំពុងតែស្ថិតនៅក្នុងភាពអាសន្ន ហើយយើងនៅតែបន្តយកចិត្តទុកដាក់ទៅលើសុវត្ថិភាពរបស់អ្នកប្រើប្រាស់ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា។

គួរបញ្ជាក់ផងដែរថាកាលពីដើមខែកុម្ភៈនេះ ក្រុមហ៊ុនហ្វេសប៊ុកបានបិទគណនីមួយចំនួនរបស់ក្រុមយោធារួចមកហើយ ដោយសារតែគណនីទាំងនោះតែងតែរំលោភបំពានទៅលើលក្ខខណ្ឌរបស់ក្រុមហ៊ុន ហើយពួកគេក៏បានព្យាយាមបើកគណនីទាំងនោះឡើងវិញជាច្រើនលើកមកហើយដែរ ប៉ុន្តែពេលនេះក្រុមហ៊ុនបានសម្រេចបិទគណនី និងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ដែលមានការពាក់ព័ន្ធជាមួយនឹងក្រុមយោធា៕

LEAVE A REPLY

Please enter your comment!
Please enter your name here