ភ្នំពេញ÷ កម្លាំងស៊ីម៉ាក់បានប្រទះ ឃើញ គ្រាប់បែកទម្លាក់ពីយន្តហោះMK82 ទម្ងន់ជិត២៣០គីឡូក្រាមនៅរាជធានីភ្នំពេញ។
យោងតាមហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងថា” កប់ដីជាង៥០ឆ្នាំមកហេីយ មេីលនៅថ្មីចែសហ្នង! ប្រភេទគ្រាប់បែកទម្លាក់ពីយន្តហោះMK82 ទម្ងន់ជិត២៣០គីឡូក្រាម ឃេីញនៅរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២១”៕







