គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតផ្ទាំងកញ្ចក់សូឡា ក្រោមទុនជាង១០លានដុល្លារ ត្រូវបានអនុម័ត

0
10

ភ្នំពេញ÷ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
តាមសំណើសុំវិនិយោគលើគម្រោង២គឺបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតផ្ទាំងកញ្ចក់សូឡា ក្រោមទុនជាង១០ លានដុល្លារត្រូវបានអនុម័ត។

គម្រោងទាំង២នោះរួមមាន:

១, ក្រុមហ៊ុន OCEAN APPAREL MANUFACTURING CO., LTD មានគម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១ ផ្លូវជាតិលេខ៤ ភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៣០០កន្លែង។

២, គម្រោងបង្កើតរោងចក្រផលិតផ្ទាំងកញ្ចក់សូឡា របស់ក្រុមហ៊ុន “GLAMOR GLASS CO., LTD” គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុននេះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គិរីសាគរ កោះកុង, មានទុនវិនិយោគប្រមាណ ៧,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩០កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here