ជំ​ន​ន់ទឹក​ភ្លៀ​ង​ឆ​ក់​យ​ក​ជី​វិត​មនុ​ស្ស​១​០​នា​ក់​និ​ង​បំ​ផ្លា​ញ​ស្រែ​ចំកា​រ​រា​ប់​​​​​​​​​ម៉ឺ​​​ន​ហិ​​ក​តា​ក្នុ​ង​រ​យ​:​ពេ​ល​ខ្លី​តែប៉ុណ្ណោះ

0
44

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្ដាលមនុស្ស១០នាក់ស្លាប់ និងរងរបួស២នាក់ ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានឱ្យដឹងផងដែរថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាអ្នកប្រតិបត្តិការលើសមរភូមិ គ្រោះមហន្តរាយ បន្តបេសកកម្មចុះទៅតាមបណ្តាខេត្តភាគពាយព្យ ដើម្បីពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋ។

តាមការគ្រោងទុក្ខក្នុងដំណើរចុះ ពិនិត្យស្ថានភាពរងគ្រោះ ដោយទឹកជំនន់នាពេលនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម នឹងចុះទៅកាន់ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង។

ឥទ្ធិពលសម្ពាធទាប និងព្យុះ បានធ្វើឱ្យខេត្តជាច្រើនរបស់កម្ពុជារងការជន់លិច។ ខេត្តបាត់ដំបង និងពោធិ៍សាត់ រងការជន់លិចធ្ងន់ធ្ងរជាងគេ។ គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ខេត្តចំនួន១៧ បានរងការជន់លិច ដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គផងដែរ។

លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងផងដែរថា ជំនន់ទឹកភ្លៀងធ្វើឱ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋជាង ៣ម៉ឺនគ្រួសារ ប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ផ្ទះប្រជាពលរដ្ឋជាង ៣ម៉ឹនខ្នងរងការជន់លិច និងខូចខាត ៣០ខ្នង។ ទឹកជំនន់នេះ ធ្វើឱ្យលិចផលដំណាំ ប្រជាពលរដ្ឋជាង ១២ម៉ឺនហិកតា។ ក្នុងនោះស្រូវជិត ៨ម៉ឺនហិកតា និងដំណាំផ្សេងៗជាង ៤ម៉ឺនហិកតា។ ក្រៅពីផលដំណាំទឹកជំនន់នេះ បានបំផ្លាញផ្លូវ និងស្ពានជាច្រើនផងដែរ។

រឿងដែលសោកស្តាយខ្លាំងនោះ ទឹកជំនន់នេះ បានបង្កឱ្យប្រជាពលរដ្ឋ ១០នាក់ស្លាប់បាត់បង់ជីវិត និងពីរនាក់បានរងរបួស។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងការសោកស្តាយ ជាមួយប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់នេះ។ ជាមួយគ្នានេះ លោកក៏បានអំពាវ ដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗ បណ្តាលមកពីទឹកជំនន់នេះ។

ទន្ទឹមនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់អាជ្ញាធរ នៅតាមមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ តាមបទបញ្ជាសម្តេចតេជោ អគ្គមេបញ្ជាការកំពូលលើសមរភូមិ គ្រប់គ្រងគ្រោះមហន្តរាយនេះ ចេញជួយពលរដ្ឋឱ្យបានទាន់ពេលវេលា និងដោយស្មារតីយកចិត្តទុកដាក់ខ្ពស់។ បើទោះបីជាយ៉ាងណា លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ដែលធ្វើសកម្មភាពជួយសង្គ្រោះ ប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំជាទីបំផុត ។

ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សម្បុរសជន មានលទ្ធភាពជួយផ្តល់ស្បៀង និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីដោះស្រាយការលំបាក របស់ពលរដ្ឋរងគ្រោះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here