ភ្នំពេញ÷ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងជាពាក្យស្លោកថា នៅក្នុងកាលៈទេសៈមេរោគCOVID-19 កំពុងវាយ ប្រហារនេះ យើងគួររំលឹកពាក្យចាស់ពោលមួយថា “អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកស្វិត”។
ទាក់ទងជាមួយពាក្យស្លោកខាងលើតាមរយ:បណ្ដាញសង្គមហ្វេសប៊ុក លោក ពេជ្រ ស្រស់បានពន្យល់យ៉ាងដូច្នេះថា “អ្នកណាហ៊ាន មិនអនាម័យជាប្រចាំ និងមិនពាក់ម៉ាស់នៅពេលចេញក្រៅ ហើយមិនរក្សាគម្លាតគ្នាព្រមទាំងទៅក្នុងហ្វូងមនុស្សច្រើនគឺ ថាអ្នកនឹងងាយឆ្លងមេរោគCOVID-19គឺស្បែកដាចហើយ ប៉ុន្តែនរណាខ្លាច ដោយខិតខំធ្វើអនាម័យជាប្រចាំ ពាក់ម៉ាស់ជានិច្ចនៅ
ពេលចេញក្រៅ រក្សាគម្លាតឆ្ងាយពីគ្នានិង
មិនចូលទៅក្នុងហ្វូងមនុស្សច្រើនទេ គឺថា
អ្នកនោះស្បែកស្វិតហើយ” ។
លោក ពេជ្រ ស្រស់ បានគូរបញ្ជាក់ថា គ្មាននរណា ម្នាក់ឈឺនិងស្លាប់ជំនួសយើងបានទេ ហើយក៏ គ្មាននរណាមកការពារជំនួសយើងបាននោះដែរ មានតែខ្លួនឯងជួយខ្លួនឯងតែប៉ុណ្ណោះទើបរួចផុតពីទុក្ខភ័យទាំងពួង៕
