ភ្នំពេញ÷ នៅថ្ងៃត្រង់ ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១នេះ នៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម បណ្ដាលឱ្យអ្នកបើបរត្រាក់ទ័រម្នាក់ ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសជាទម្ងន់ និងបានបញ្ជូនទៅសង្គ្រោះបន្អាន់នៅមន្ទីរទេព្យ។
យោងតាមហ្វេសប៊ុករបស់ លោក ហេង រតនា បានឲ្យដឹងថា នេះជាការបំផ្លិចបំផ្លាញចំពោះក្តីសង្ឃឹមនិងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ មនុស្សរងរបួសធ្ងន់ធ្ងរនិងត្រាក់ទ័រថ្មីខិតខំចំណាយទិញដេីម្បីធ្វេីកសិកម្មលេីស្ទួយជីវភាពគ្រួសារ តែត្រូវគ្រោះថ្នាក់ដោយសារគ្រាប់មីនតោនសំណល់ពីសង្គ្រាម៕