ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិត្រូវបានគណបក្សប្រជាជនកម្ពុជាតែងតាំងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកាលពីថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ២០២០។
ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ លោកវរៈសេនីយ៍ត្រី ស៊ន អេលីត គ្រូបង្ហាត់ប្រដាល់ក្នុងក្លិបនាយកដ្ឋានអង្គរក្សនិងក្លិបប៉ែនកាក់គុនខ្មែរសូមសម្ដែងនូវការអបអរសាទរដ៏កក់ក្ដៅបំផុតជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក សូមប្រកបដោយកាយពលមាំមួន សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំស្ថាប័ននគរបាលជាតិ ទទួលបានជោគជ័យ និងរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសនេះផងដែរ យើងខ្ញុំទាំងអស់ សូមគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក និងក្រុមគ្រួសារទាំងមូល សូមជួបតែសេចក្ដីសុខ សុភមង្គល ជោគជ័យគ្រប់ភារកិច្ច និងសូមបួងសួង ទេវតាតាមជួយបីបាច់ ថែរក្សាប្រោះព្រំ សព្ទសាធុការពរជ័យ សិរីសួស្តីជ័យមង្គល គ្រប់ប្រការជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់ និងសូមជួបតែពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕