ស្ត្រី​មានផ្ទៃពោះ​៖ វិធីសាស្ត្រ​បំបាត់​ការ​ឈឺក្បាល​

0
176
ស្ត្រីមានផ្ទៃពោះ៖ វិធីសាស្ត្របំបាត់ការឈឺក្បាល
ស្ត្រីមានផ្ទៃពោះ៖ វិធីសាស្ត្របំបាត់ការឈឺក្បាល

នៅពេល​ស្ត្រី​ចាប់ផ្ដើម​មានផ្ទៃពោះ​ ក៏​ចាប់ផ្ដើម​មាន​អា​រប្លែ​កៗ​កើតឡើង​ផង​ដែរ​ ជាពិសេស​គឺ​ អាការ​ឈឺក្បាល​ ដែល​វា​ជា​ជំងឺ​ទូទៅ​មួយ​កើតឡើង​ចំពោះ​ស្ត្រី​មានផ្ទៃពោះ​ភាគច្រើន​ ជាពិសេស​នៅ​ត្រីមាស​ទី១​ នឹង​កើតមានឡើង​ជា​ញឹកញាប់​បំផុត​។

អាការ​ឈឺក្បាល​ លេចឡើង​ពាក់ព័ន្ធ​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​នៅក្នុង​ផ្លូវ​សរសៃប្រសាទ​ សារធាតុគីមី​ និង​លំហូរ​ឈាម​ក្នុង​ខួរក្បាល​។ អ្នកស្រាវជ្រាវ​ជឿជាក់​ថា​ កោសិកា​ខួរក្បាល​រំភើប​ហួសហេតុ​ជំរុញឲ្យ​មានការ​បញ្ចេញ​សារធាតុគីមី​ ហើយ​ធ្វើឲ្យ​រលាក​សរសៃឈាម​នៅ​លើ​ផ្ទៃ​ខួរក្បាល​។

នោះ​ហើយ​ជា​មូលហេតុ​ធ្វើឲ្យ​សរសៃឈាម​ហើម​ និង​រំញោច​ការ​ឆ្លើយតប​ភាព​ឈឺចាប់​។ទោះជាយ៉ាងណា​ ដើម្បី​ទប់ស្កាត់​អាការ​ឈឺក្បាល​ពេល​មានផ្ទៃពោះ​ ស្ត្រី​គួរ​ផ្លាស់​ប្តូរ​ទម្លាប់​រស់នៅ​ ព្យាយាម​សម្រាក​ឲ្យ​ទៀងទាត់​ លំហែអារម្មណ៍​ឲ្យបាន​ច្រើន​ ធ្វើលំ​ហាត់​ប្រា​ណយូ​ហ្គា​ ឬធ្វើស​មា​ធិ​…។

ចំពោះ​ការប្រើ​ប្រាស់​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​ តាម​វេជ្ជ​បញ្ជា​រត្រូវ​បាន​គេ​ចាត់ទុកជា​រឿង​មាន​សុវត្ថិភាព​ចំពោះ​ស្ត្រី​មានផ្ទៃពោះ​។ ក៏ប៉ុន្តែ​ថ្នាំ​បំបាត់​ការឈឺចាប់​មួយចំនួន​ ស្ត្រី​មានផ្ទៃពោះ​មិន​គួរ​ប្រើ​ឡើយ​ លើកលែងតែ​មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​៕

អានបន្ថែម៖ ស្ត្រី​មានផ្ទៃពោះ​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​នៅពេល​គេង​

LEAVE A REPLY

Please enter your comment!
Please enter your name here