ភ្នំពេញ៖ តារាចម្រៀង ក្នុងផលិតកម្មហង្សមាសកញ្ញា សួស វីសា និងគូស្នេហ៍លោក ថមមី នឹងបញ្ចប់ភាពនៅលីវតាមច្បាប់ប្រពៃណី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ដោយខាងប្រុសបានផ្តល់ថ្លៃទឹកដោះ នូវទឹកប្រាក់ ៤៤៤៤៤ ដុល្លារអាម៉េរិក ។
បើតាមប្រភពពពីអ្នកសិល្បៈបានប្រាប់ថា គូស្នេហ៍នេះគ្រោងនឹងធ្វើពិធីចំនួន ១២០តុ ហើយថ្លៃទឹកដោះវិញខាងប្រុសបានប្រគល់ជូនខាងស្រីចំនួន ៤៤ ៤៤៤ ដុល្លារអាម៉េរិក ។
ប្រភពថា ក្រោយពីបញ្ចប់ពិធីមង្គលការគូស្នេហ៍នេះ នឹងធ្វើដំណើរទៅក្រេបទឹកឃ្មុំ ៨ ប្រទេសដូចជា ប្រទេសបារាំង អាល្លឺម៉ង់ ស្វីស អ៊ីតាលី ដាណឺម៉ាក អេស្ប៉ាញ ហុឡង់ដ៍ និង ប៉ូឡូញ ជាដើម ។គួរបញ្ជាក់ផងដែរថា មុនរៀបការ សួស វីសា និង ថមមី ក៏បានទិញផ្ទះវីឡា និង រថយន្តទំនើបដល់ទៅពីរគ្រឿង ៕