ភ្នំពេញ៖ ម្ដាយរបស់តារាចម្រៀងប្រចាំហង្សមាស កញ្ញ វី ឌីណែត និងត្រូវជាប្រពន្ធរបស់ តារាចម្រៀងជើងចាស់លោក ហូ ឡាវី បានទទួលមរណភាពហើយ នៅមុននេះបន្តិច។
កញ្ញា វី ឌីណែត បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី១៩ មីនានេះថា «ខ្ញុំលែងមានម៉ាក់ហៅហើយ 😭😭 សូមម៉ាក់ទៅអោយបានសុខ🙏🏼🙏🙏🏼 ម៉ាក់កុំបារម្មណ៍ណា កូននឹងនៅមើលថែប៉ានឹងអ្នកផ្ទះយើង 🙏🏼កូននឹងរឹងមាំ💪🏻 សូមបីតែមុខជាលើកចុងក្រោយក៏មិនបានឃើញ ម៉ាក់ឈឺក៏កូនៗមិនអាចទៅមើលថែបាន😓 ម៉ាក់ខូចហើយក៏មិនអាចឃើញ សុំបីតែសព😓😭 ខ្ញុំក៏មិនអាចចេញទៅបាន😭 ចេញទៅធ្វើបុណ្យអោយម៉ាក់ក៏មិនបាន 🙏🏼🙏🏼🙏🏼 សូមអោយវិញ្ញាណក្ខន្ធម៉ាក់ ទៅកាន់សុខគតិភពផងចុះ 🙏🏼🙏🏼 សូមបងប្អូនទាំងអស់គ្នា ប្រុងប្រយ័ត្នជាមួយនឹងជំងឺដ៏សាហាវនេះ 😭🙏🏼 វាលឿនពេកហើយម៉ាក់អើយ😭😭»៕


