ភ្នំពេញ៖ កាលពីរាត្រី ២៧ ខែមីនា ឆ្នាំ២០២១ កម្មវិធី Miss Grand Internaltional 2020 រកឃើញម្ចាស់កមុដហើយ បានធ្លាក់ទៅលើ Abena Appiah (អាប៊ីណា អាពារ) របស់អាម៉េរិក។ តើរឿងរ៉ាវជីវិតរបស់ Abena Appiah យ៉ាងម៉េចសុំសណ្តាប់ដូចខាង ក្រោមនេះ។
Abena Appiah អាយុ ២៧ឆ្នាំ គឺជាអ្នកភ្លេងម្នាក់ ដែលធ្វើការជាមួយក្មេងៗជួបការលំបាកត្រូវការជំនួយជាខ្លាំង ការងារទាំងនោះបង្រៀនក្មេងៗឲ្យយល់ពីរឿងរ៉ាវពីជីវិត។ ក្រៅពីនេះនាងគឺជានារីអាកាសចរណ៍ ដែលមានសមត្ថភាពជួយដល់ អ្នកដំណើរក្មេងៗឲ្យមានភាពក្លាហាន កុំឲ្យភ័យខ្លាចចំពោះការហោះហើរតាមជើងយន្តហោះ។
ក្រៅពីនេះបរវរកញ្ញាទើបគ្រងមកុដនេះ ក៏ធ្វើជាអ្នកចាត់ការទូទៅសំរបរម្រួលមួយនៅក្នុងប្រទេសហ្គាណា ដែលជួយនារីវ័យក្មេងឲ្យ ទទួលបានចំណេះជំនាញមួយចំនួនក្នុងវិស័យសិល្បៈ។
Miss Grand Internaltional 2020 រូបនេះធ្លាប់បានលើកឡើងថា គោលដៅរបស់នាងចង់បើកអង្គការមួយ ដោយជួយដល់បុគ្គលម្នាក់ៗឲ្យមានភាពរឹងមាំ ជឿជាក់ខ្លួនឯងក្រោយរងនូវការមើលងាយគេធ្វើបាប។
យោងតាមគេហទំព័រ បានឲ្យដឹងថា ស្ត្រីអាយុ ២៧ឆ្នាំខាលើនេះ កាលពីនៅរៀនក៏ធ្លាប់ត្រូវបានគេធ្វើបាប ដែលធ្វើឲ្យនាងរុញរាក្នុងការបញ្ចេញនូវសមត្ថភាពពិត បន្ទាប់មកនាងកាន់តែរៀនសូត្រ និងយល់ដឹងពីជីវិតច្រើន ទើបនាងដឹងថា អ្វីគ្រប់យ៉ាងអាចធ្វើទៅរួច ដរាបណាយើងជឿជាក់លើខ្លួនឯង និងកំណត់គោលដៅ ច្បាស់លាស់ហើយយើងតាំងចិត្តពិតប្រាកដគ្មាននរណាអាចបញ្ឈប់យើងបានទេ។
នាងបានបន្តថា ខ្លួនអ្នកគឺជាមនុស្សតែម្នាក់គត់ដែលអាចកំណត់ជោគវាសនា ខ្លួនឯងបាន ត្រូវគិតថាមេឃជាដែនកំណត់របស់អ្នក ដែលជួយដាស់តឿន កុំឲ្យអ្នកចុះចាញ់ ងាយៗពេលអ្នកបរាជ័យ ងើបឡើងហើយព្យាយាមម្តងទៀត។
និយាយប្រវត្តិត្រួសៗកន្លងរបស់នារីកូនកាត់ ហ្គាណា អាម៉េរិក ដោយមានបទពិសោធន៍ច្រើនលើឆាកអន្តរជាតិ ដោយធ្លាប់តំណាងឲ្យប្រទេសហ្គាណា ក្នុងការប្រកួត Miss Universe កាលពីអំឡុងឆ្នាំ ២០១៤ ហើយឆ្នាំ ២០១៦ នាងក៏ឈ្នពាន Queen Beuty Universe និងជាប់ជា Miss Earth តំណាង ប្រទេសហ្គាណានៅឆ្នាំ ២០១៩។
ស្រីស្អាតដែលទើបគ្រងមកុដ ជានិស្សិតផ្នែក Fashion នៃសាកលវិទ្យាល័យរ៉ាស់ហ្វត ក្នុងប្រទេសហ្គាណា នាងជាស្ត្រីម្នាក់ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ។ ក្នុងនោះនាងក៏បានឈ្នះជាបវរកញ្ញា Tallen Ghana នៅឆ្នាំ ២០១២ ហើយឈ្នះ Top Model ហ្គាណាឆ្នាំ ២០១៣។
ស្រីស្អាតពីរសញ្ជាតិខាងលើ ក៏ធ្លាប់ធ្វើជាអ្នកបង្ហាញម៉ូតតាំងពីនាងនៅអាយុ ៣ឆ្នាំ និងមានសមត្ថភាពផ្នែកតន្ត្រីតាំងពីអាយុ ៧ឆ្នាំ ហើយជាអ្នកចម្រៀង តារាម៉ូដែល តួសម្តែង និងមានសមត្ថភាពនិពន្ធចម្រៀងដោយខ្លួនឯងបានទៀតផង។
រាល់ចំណូលដែលបានពីសិល្បៈ ជាក់ស្តែងសម្រាប់អាល់ប៊ុមដំបូងរបស់នាង នាងបានយកទៅបង្កើតសាលាមួយ ដែលជួយដល់ស្ត្រី និងក្មេងស្រីនៅក្នុងប្រទេស ផងដែរ។
តើចំណុចពិសេសរបស់ស្រីស្អាត ខាងលើអាចទទួលយកមកុដនេះ ដោយសមហេតុផលដែរឬទេ? ឬក៏អ្នកយល់ថាសម្រស់ជារឿងដ៏ចាំបាច់ សម្រាប់កម្មវិធីប្រឡងបវរកញ្ញា? សុំពិចារណាដោយការគួរ៕