ថវិកាជិត ១ម៉ឺនដុល្លារអាម៉េរិក របស់សិល្បករជួយដល់ជនរងគ្រោះដោយទឹកជំនន់

0
22

ភ្នំពេញ៖ ថវិកាជិត ១ម៉ឺនដុល្លារដែលប្រមូលបានពីសិល្បករដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទៅលើបញ្ហាទឹកជំនន់ ដែលកំពុងវាយលុកនៅក្នុងប្រទេសកម្ពុជា​។

គិតត្រឹមថ្ងៃទី ១៥ ខែតុលា ឆ្នាំ​២០២០ ម្សិលមិញនេះ មានសិល្បករចំនួន ១០នាក់ជាងបានចូលរួមថវិកា ដោយក្នុងនោះមាន ៖
សុខ ពិសី ចំនួន ២០០០ ដុល្លារអាម៉េរិក
ឆន សុវណ្ណរាជ ១០០០ ដុល្លារ​អាម៉េរិក
ទៀង មុំសុធាវី និងស្វាមី ២០០០ ដុល្លារអាម៉េរិក
ហេង ឡុង និងចន ច័ន្ទលក្ខិណា ១០០០ ដុល្លារ
ឌួង ហ្សូរីដា ២០០០ ពាន់ដុល្លារ
នី រតនា និង ភរិយា ចំនួន ៥០០ ដុល្លារ
ជា វិបុល និង គង់ សុជាតិ ២០០ ដុល្លារ​អាម៉េរិក
សុខ រ៉ាស៊ី ៥០ ដុល្លារ
ចា រិទ្ធី ៥០០ ដុល្លារអាម៉េរិក
នាយក្រឹម ១០០ ដុល្លារអាម៉េរិក​
តារាសម្តែង ឃុត សោភា ៥០ ដុល្លារអាម៉េរិក
វី ឌីណែត ២០០ ដុល្លារអាម៉េរិក
ឌី សូនីតា ១០០ ដុល្លារអាម៉េរិក ។
សរុបថវិកាដែលប្រមូលបានតាមរយៈលោក ហេង ឡុងនោះ មានចំនួន ៩៧០០ ដុល្លារ​អាម៉េរិក ទៅបង្វិលជួយដល់ជនរងគ្រោះដោយទឹកជំនន់អំឡុងប្រទេសកំពុងជួបភាពលំបាក មួយករណីនេះ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here