ភ្នំពេញ៖ បើនិយាយពីMiss Universe Cambodia ២០២០ ទស្សនិកជន ប្រាកដជានឹកឃើញដល់ កញ្ញា រ៉េត សារីតា ដែលបានទៅចូលរួមប្រកួតបន្ត Miss Universe ២០២០ នៅប្រទេសសហរដ្ឋអាមេរិក ដែលកម្មវិធីប្រកួតបានបញ្ចប់ជាច្រើនខែហើយតែកញ្ញានៅបន្តស្នាក់នៅក្នុងប្រទេសនេះនៅឡើយ ។ ស្រាប់តែថ្មីៗនេះកញ្ញាបានបង្ហោះសារមួយឃ្លាចាក់ដោតទាក់ទាញអារម្មណ៍អ្នកគាំទ្រជាច្រើន។
អត្ថន័យសារដែលកញ្ញា រ៉េត សារីតា បង្ហោះថ្មីៗនៅលើផេកផ្ទាល់ខ្លួននេះគឺ «ជីវិតមនុស្សមានចុះ មានឡើង មានឧបសគ្គ មានគេពេញចិត្តនិងមិនពេញចិត្ត។ ខ្ញុំយល់ឃើញថាវាជារឿងធម្មតាក្នុងជីវិត ហេតុនេះហើយរឿងខ្លះដែលមើលទៅគ្មានប្រយោជន៍ដល់ខ្លួនឯងនិងមនុស្សជាទីស្រឡាញ់ទេ រៀនអត់ធ្មត់ធ្វើមិនដឹងមិនឮ មើលរំលងទៅ វាប្រសើរជាង។ មិនប៉ះពាល់ដល់អ្នកដទៃហើយ សប្បាយផ្លូវចិត្តយើងទៀត។ (អផ្សុកក្នុងយន្តហោះពេក សរសេរលេងៗខ្លះទៅណា)»៕




